English Version
  中文版
 
Front Page
 
 College Introduction  Organization  Teaching  Overseas Student  Foreign Experts  International Project  Enterprise Project  Campus Culture  International Education  Contact Us 
 
 Sino German News 
 Picture News 
 
     Home / Sino German News / 正文
 
Lancang-Mekong Vocational Education Training Center
2018-10-31 08:30   柬埔寨媒体 审核人:

ចិនចំណាយថវិកាប្រមាណ២លានដុល្លារបង្កើតមណ្ឌលអប់រំវិជ្ជាជីវៈឡានឆាង-មេគង្គ

  • ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨

  • ម៉ោង ១៥:០២

  • អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ ក្រោមកិច្ចសហការផ្នែកនយោបាយ សេដ្ឋកិច្ច និងផ្នែកផ្សេងៗចិនបានបង្កើត និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ (Lancang-Mekong Vocational Education Training Center) និងរោងជាងកម្ពុជាលូនបាន ។

មជ្ឈមណ្ឌលអប់រំនេះជាផ្លែផ្កាដ៏ថ្មីស្រឡាងមួយនៃកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិនលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានដាក់ដំណើរការនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ ។ ពិធីនេះក៏មានវត្តមានចូលរួមពីលោក Li Hongzhong សមាជិកការិយាល័យនយោបាយគណៈមជ្ឈិមបក្សគណបក្សកុម្មុយនីសចិន រួមនឹងលោកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងលោកអគ្គរាជទូត អគ្គរដ្ឋទូតនៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ ។

លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ និងជឿជាក់ថា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាននេះនឹងដើរតួនាទីជាសសរស្តម្ភមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ទាំងមូលស្របតាមពាក្យស្លោកសហគមន៍ដែលមានជោគវាសនារួម ។

លោកបញ្ជាក់ថា «បើយើងសាកល្បងសម្លឹងមើលអំពីសាវតានៃការអភិវឌ្ឍគម្រោងសាងសង់មជ្ឈមណ្ឌលនេះ គឺមានកិច្ចប្រឹងប្រែង និងចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើនដែលធ្វើឱ្យគម្រោងអាចដាក់ឱ្យដំណើរការបានជាផ្លូវការនាពេលនេះរួមទាំងការកសាង និងបំពាក់សម្ភារៈបរិក្ខារ ក្នុងអាគារមជ្ឈមណ្ឌលដ៏ស្រស់ត្រកាលមួយនេះផងដែរ »។ លោកបន្តថា លើកម្រិតនយោបាយគម្រោងនេះបានផុសឡើង តាមរយៈការផ្គួបគ្នារវាងសេចក្តីផ្តើមគំនិត វិថីមួយខ្សែក្រវ៉ាត់មួយរបស់សាធារណរដ្ឋប្រជាមានិតចិនជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ។

កាលពីឆ្នាំ២០១៣កន្លងមកប្រធានាធិបតីចិនស៊ីជិនពីងបានលើកឡើងអំពីគំនិតជោគវាសនារួម និងអនាគតថ្មីសម្រាប់សហគមន៍អាស៊ីនៅក្នុងទស្សនកិច្ចផ្លូវរដ្ឋ និងសន្និសីទថ្នាក់កំពូលជាច្រើន ។ នៅក្នុងកិច្ចប្រជុំលើកទីមួយថ្នាក់ដឹកនាំប្រទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៅខែមីនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីចិនលោកលី កេជាង បានលើកឡើងអំពីគំនិតនៃការកសាងមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសឡានឆាង-មេគង្គ ។

តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះបានបើកផ្លូវឈានទៅកិច្ចសហប្រតិបត្តិការរវាងទីក្រុងធានជីង ដែលមានសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences (TSGUAS) ជាតំណាង និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដែលមានវិទ្យាស្ថានជាតិពហុ-បច្ចេកទេសកម្ពុជាជាតំណាងបន្តសិក្សាកិច្ចការលម្អិតលើគម្រោងសាងសង់ មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ។

បើយោងតាមរបាយការណ៍របស់លោកនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គ និងរោងជាងកម្ពុជាលូនបាននេះ ត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗដែលមានតម្លៃប្រមាណ២លានដុល្លារអាមេរិក សម្រាប់បណ្តុះបណ្តាលលើមុខជំនាញចំនួន៣(បី)រួមមាន១- Mechanical Processing, ២- Electricity and ៣-Telecommunication, ដែលជាអំណោយផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិន ។

មជ្ឈមណ្ឌលនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងវិស័យអប់រំបណ្តុះបណ្តាល-បច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ទេរនូវបច្ចេកវិទ្យាទំនើបឈានមុខគេដល់យុវជនកម្ពុជាដែលនឹងចូលរួមបង្កើននូវផលិតភាពការងារ និងសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ ។ តាមផែនការដែលបានគ្រោងទុកបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលគ្រោងនឹងជ្រើសរើសសិស្ស-និស្សិតពីបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គមកសិក្សានៅទីនេះផងដែរ ៕

新闻链接:https://kohsantepheapdaily.com.kh/article/726595.html

关闭窗口
 
 

© 1985-2015 www.zdtj.cn China.Tianjin Haihe Education Park TianjinSino-German University of Applied Sciences ICP Registration Number: 14003343-1   Contact Us